![]() |
សមាជិកក្រុមBig
Bang លោក
ថេយ៉ាងបានបង្ហោះរូបនៅលើគេហទំព័រTwitter
ជាមួយG-Dragonដែលមើលទៅពួកគេធ្វើបានល្អចំពោះការប្រគំតន្ត្រីរបស់ពួកគេព្រមទាំងការតុបតែងបានយ៉ាងសង្ហានូវស្តាយ៍ទាន់សម័យរបស់ពួកគេនៅL.Aសហរដ្ឋអាមេរិក។
រូបដែលពួកគេបង្ហោះនោះមានចំណងជើងថា«In
STAMPD LA»ដោយអ្នកចំរៀងទាំង២នាក់នេះស្លៀកសំលៀកបំពាក់
ពណ៌ខ្មៅទាំងអស់
និងបង្ហាញពីអ្វីទៅហៅថាម៉ូតូទាន់សម័យនិងជាចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជន។G-Dragon
មើលទៅមានស្តាយ៍ដូចជាការបែកផ្កាភ្លើងជាមួយមួកឆ្លាក់របស់គេចំណែកឯ
ថេយ៉ាង រើសយកស្តាយ៍ដែលមើលទៅបែបហីបហបច្រើន។
អ្នកលេងអ៊ីនធឺណែតដែលបានឃើញរូបដែលពួកគេបង្ហោះនោះក៏បានបញ្ចេញមតិថា«ពេលដែលមើលទៅពួកគេ
កំពស់ពួកគេ មិនមែនជាបញ្ហាទេ»
«ពួកគេមើលទៅស្អាត»
«សូមឲ្យមានសុខភាពល្អពេលដែលស្នាក់នៅសហរដ្ឋអាមេរិក»។
គួរបញ្ជាក់ថាក្រុមBig
Bang បានសម្ដែងការប្រគំតន្ត្រី«ALive
Galaxy Tour
2012»របស់ពួកគេនៅសហរដ្ឋអាមេរិកតាំងពីថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១២កន្លងមកនេះ។ការធ្វើដំណើរទូទាំងសកលលោកនេះផងដែរនឹងមានការប្រគំតន្ត្រីចំនួន២៥ទីក្រុងក្នុងប្រទេស១៦ផ្សេងៗគ្នា៕

0 comments:
Post a Comment